ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍VOA៖ អ្នកឯកទេសជំងឺផ្លូវចិត្តអះអាងថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើនកំពុងមានបញ្ហាផ្លូវចិត្តក្រោមឥទ្ធិពលជំងឺកូវីដ១៩


ទាញ​យក​ពី​តំណភ្ជាប់​ដើម

យ៉ាងហោចណាស់មានប្រទសចំនួន២០៩កំពុងមានការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដែលមានអ្នកឆ្លងជាង១លាននាក់ និងអ្នកស្លាប់រាប់ម៉ឺននាក់។ ចំណែកឯប្រទេសកម្ពុជាមានអ្នកឆ្លងចំនួន១១៥នាក់គិតត្រឹមរសៀលថ្ងៃអង្គារ។ ការរីករាលដាលជំងឺកូវីដ១៩បានធ្វើអោយប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចយ៉ាងខ្លាំងក្នុងប្រទេស។ សាលារៀន ភោជនីយដ្ឋាន សណ្ឋាគារ កន្លែងកំសាន្ត រោងចក្រ សហគ្រាសមួយចំនួនបានផ្អាកដំណើរការ ជាហេតុធ្វើប្រជាពលរដ្ឋភាគច្រើនបានបាត់បង់ប្រាក់ចំណូល ស្របពេលដែលទំនិញប្រើប្រាស់ចំាបាច់ប្រចាំថ្ងៃក្នុងគ្រួសារបានឡើងថ្លៃខ្ពស់។ លើសពីនេះទៅទៀតប្រជាពលរដ្ឋមានការភ័យខ្លាចជាខ្លាំងពីការឆ្លងជំងឺនេះផងដែរ។ អ្វីៗទាំងអស់នេះបានធ្វើអោយប៉ះពាល់ជាខ្លាំងដល់សុខភាពផ្លូវចិត្តរបស់ប្រជាពលរដ្ឋក្នុងអំឡុងពេលមានជំងឺកូវីន១៩នេះ។ នេះបើតាមការអះអាងរបស់អ្នកឯកទេសជំងឺផ្លូវចិត្ត។ អ្នកស្រី ធីតា វីន បានជួបសម្ភាសជាមួយលោកវេជ្ជបណ្ឌិតឈឹម សុធារ៉ា ឯកទេសជំងឺផ្លូវចិត្ត និងជានាយកប្រតិបតិ្តអង្គការចិត្តសង្គម អន្តរវប្បធម៌កម្ពុជា ហៅកាត់ថា TPO កម្ពុជា អំពីស្ថានភាពផលប៉ះពាល់ផ្នែកផ្លូវចិត្តក្នុងអំឡុងពេលផ្ទុះជំងឺកូវីដ១៩។ លោកបានអោយដឹងថា ជំងឺកូវីដ១៩បានជះឥទ្ធិពលដល់ផ្លូវចិត្តយ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG