ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ អ្វីទៅជា«ការប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន»?


ទាញ​យក​ពី​តំណភ្ជាប់​ដើម

នៅ​ចំពោះ​មុខ​នៃ​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​បង្ក​ដោយ​វីរុសកូរ៉ូណា ​រដ្ឋាភិបាល​កម្ពុជា​បាន​យោង​មាត្រា​ ២២​នៃ​រដ្ឋធម្មនុញ្ញ​ តាក់​តែង​សេចក្ដីព្រាង​ច្បាប់​ស្ដីពី​ការគ្រប់​គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន​ និង​បាន​បញ្ជូន​ទៅ​ដល់​រដ្ឋសភា​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ។ ​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ និង​មជ្ឈដ្ឋាន​អ្នក​នយោបាយ​ជំទាស់​ បាន​បង្ហាញ​ក្ដី​បារម្ភ​អំពី​វិសាល​ភាព​នៃ​ខ្លឹមសារ​ច្បាប់​នេះ និ​ងផល​ប៉ះ​ពាល់​ដែល​អាច​បង្ក​ដោយ​ច្បាប់​នេះ ​ក្រោយវិបត្តិ​ COVID-19​ ត្រូវ​បិទប​ញ្ចប់។ ​លោកមេធាវី ​សុក ​សំអឿន ​អ្នក​ជំនាញ​ផ្នែក​ច្បាប់ ​និង​ជា​ប្រធាន​ក្រុម​មេធាវី​អមរិន្ទ ​បាន​ផ្ដល់​បទ​សម្ភាស​មួយ​ជាមួយ​លោក ​អូន ​ឆេងប៉រ​ នៃVOA ​ទាក់​ទិន​នឹង​ថា​តើ​អ្វី​ទៅ​ជា​ «ការ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន»?​​ ក្នុង​នោះ​លោក​បាន​ព្រមាន​ថា ​ខ្លឹម​សារ​ច្បាប់​នេះ​អាច​មាន​ «ផល​អវិជ្ជមាន»​ ដល់​ការ​អនុវត្ត​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ទៅថ្ងៃមុខ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG