បទសម្ភាសន៍ VOA៖ សហគមន៍អាស៊ីនៅអាមេរិករងការរើសអើងនិងហិង្សាដោយសារវីរុសកូរ៉ូណា
មេដឹកនាំសហគមន៍ខ្មែរអាមេរិកាំងសម្តែងការព្រួយបារម្ភចំពោះការកើនឡើងនូវអំពើហិង្សា និងសកម្មភាពរើសអើងប្រឆាំងនឹងពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី ក្នុងពេលដែលការឆ្លងជំងឺកូវីដ១៩ ដែលបង្កឡើងដោយវីរុសកូរ៉ូណាថ្មីកាន់តែកើនឡើង និងទទូចឱ្យមានការយោគយល់គ្នាតាមគុណតម្លៃរបស់អាមេរិកាំង។ សេចក្តីរាយការណ៍ដែលដកស្រង់ប្រភពមន្ត្រីមានសមត្ថកិច្ចបានបង្ហាញថា អាជ្ញាធរក៏បានកត់សម្គាល់ពីការកើនឡើងនេះនឹងចាត់វិធានការការពារបន្ថែម។ លោកម៉ែន គឹមសេង នៃវីអូអេបានសម្ភាសលោកនួន វាសនា សមាជិកក្រុមប្រឹក្សាក្រុងឡូវែល រដ្ឋម៉ាស្សាឈូសិត។