អ្នកភូមិព្រួយបារម្ភអំពីភាពមិនច្បាស់លាស់នៃការសាងសង់ទំនប់វារីអគ្គិសនីសំបូរ
កន្លងទៅ កម្ពុជាបានសិក្សាលទ្ធភាពនៃការស្ថាបនាទំនប់វារីអគ្គិសនីនៅលើតួ និងដៃទន្លេមេគង្គ ក្នុងនោះមានទំនប់ដ៏ធំបំផុតក្នុងខេត្តក្រចេះ ដែលមានទំហំថាមពលទៅដល់២៦០០មេហ្គាវ៉ាត់។ ពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គមានការព្រួយបារម្ភថាពួកគេនឹងត្រូវបម្លាស់ទីកន្លែងរស់នៅ ខណៈការស្ថាបនាទំនប់នេះនៅមានភាពមិនច្បាស់លាស់នៅឡើយ។ មន្រ្តីនៃក្រសួងរ៉ែ និងថាមពល បានអះអាងថា កម្ពុជាមិនមានផែនការស្ថាបនាទំនប់វារីអគ្គិសនីលើតួទន្លេមេគង្គនោះទេក្នុងរយៈពេល១០ខាងមុខ។ លោក ស៊ុន ណារិន នៃ VOA រាយការណ៍ពីខេត្តក្រចេះ៕