ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ សកម្មជនបរិស្ថាននាំមុខលោក អ៊ូច ឡេង ប្តេជ្ញាបន្តការពារព្រៃឡង់ បន្ទាប់ពីត្រូវបានដោះលែង


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព្រះ​រាជអាជ្ញា​តុលាការ​ខេត្ត​ក្រចេះ ​បាន​ដោះ​លែង​សកម្មជន​សិទ្ធិ​មនុស្ស​និង​បរិស្ថាន ៤នាក់​រួម​ទាំង​លោក​ អ៊ូច ឡេង ​ឲ្យ​នៅ​ក្រៅឃុំ កាល​ពី​ថ្ងៃច័ន្ទ​ទី​១៦ ​ខែមីនា ​ឆ្នាំ២០២០ ដោយ​មិន​បាន​ចោទ​ប្រកាន់​ពីអ្វី​មួយនោះ​ទេ។ ​សកម្មជន​ទាំង​បួន​នៅ​ស្ថិត​ក្រោមការ​ស៊ើបអង្កេត​នៅ​ឡើយ។​ សកម្មជន​ទាំងនេះ​ត្រូវ​ប៉ូលិស​ស្រុក​សំបូរ​ ចាប់​ឃាត់​ខ្លួន​កាល​ពីថ្ងៃ​ទី១៣​ ខែមីនា​ នៅ​ពេល​ដែល​ពួកគេបាន​ចុះ​អង្កេត​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខុស​ច្បាប់​នៅ តំបន់​ព្រៃឡង់​ ខេត្ត​ក្រចេះ។ លោក ​សុខ ខេមរា​ នៃ ​VOA​ ពី​រដ្ឋធានី​វ៉ាស៊ីនតោន ​បាន​សម្ភាស ​លោក​ អ៊ូច ឡេង ​តាម​ទូរសព្ទបន្ទាប់ពីលោក និងសកម្មជន៣នាក់ផ្សេងទៀតត្រូវបាន​ដោះលែង។

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG