តម្លៃប្រេងធ្លាក់ចុះ ចំពេលមានជម្លោះដណ្តើមទីផ្សាររវាងអារ៉ាប់ប៊ីសាអ៊ូឌីត និងរុស្ស៊ី
តម្លៃប្រេងបានធ្លាក់ចុះនៅទូទាំងពិភពលោក ហើយមនុស្សសាមញ្ញពេញចិត្តនឹងការធ្លាក់ចុះនេះ។ ក៏ប៉ុន្តែ សេដ្ឋវិទូនិយាយថា ការខាតបង់រយៈពេលយូរនៃប្រាក់ចំណូលពីការលក់ប្រេងនៅក្នុងទីផ្សារពិភពលោក អាចបណ្តាលឲ្យខូចខាតយ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក។ ពីរដ្ឋធានីវ៉ាស៊ីនតោន អ្នកស្រី Zlatica Hoke នៃ VOA រាយការណ៍ថា អ្នកជំនាញ អំពាវនាវឲ្យមានសាមគ្គីភាពនៅក្នុងចំណោមប្រទេសជាតិនានា ពីព្រោះថា បើមានវិបត្តិសេដ្ឋកិច្ចកើតឡើងនៅក្នុងប្រទេសណាមួយ នោះមិនយូរមិនឆាប់ វានឹងធ្វើឲ្យខូចខាតដល់ប្រទេសផ្សេងៗទៀត។ អ្នកស្រី លី ម៉ូរីវ៉ាន់ ជូនសេចក្តីប្រែសម្រួល។