ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េខាងត្បូងពិនិត្យរកមេរោគកូរ៉ូណាវីរុសក្នុងរថយន្តដោយរហ័ស ងាយស្រួល និងតម្លៃសមរម្យ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ប្រទេសកូរ៉េខាងត្បូង បានជួបប្រឈមនឹងការកើនឡើងយ៉ាងខ្លាំងនូវការឆ្លងមេរោគកូរ៉ូណាវីរុស ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ។ ស្របពេលដែលករណីឆ្លងកំពុងកើនឡើង រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងធ្វើឲ្យមានភាពងាយស្រួលកាន់តែខ្លាំងឡើង សម្រាប់ពលរដ្ឋក្នុងការទទួលបានការធ្វើតេស្តរកមេរោគកូរ៉ូណាវីរុស។ គិតត្រឹមកាលពីថ្ងៃសុក្រសប្តាហ៍មុន កូរ៉េខាងត្បូងបានធ្វើតេស្តមនុស្សប្រហែល ៨ម៉ឺននាក់។ មនុស្សជាច្រើនបានធ្វើតេស្តនៅគ្លីនិកពិនិត្យមេរោគកូរ៉ូណាវីរុសដោយមិនចាំបាច់ឲ្យអ្នកបើកបរចុះពីរថយន្ត ឬ Drive through Clinic។ លោក Bill Gallo នៃ VOA និង Hyungjin Kim អ្នកកាសែតវីដេអូផ្សាយជាភាសាកូរ៉េ រាយការណ៍អំពីរឿងនេះ។ លោកជឹង ប៉ូជីន ប្រែសម្រួលសេចក្តីរាយការណ៍។

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG