សេដ្ឋកិច្ចអឺរ៉ុបនិងអាហ្វ្រិកទំនងរងផលប៉ះពាល់ ដោយសារការរាលដាលនៃមេរោគកូរ៉ូណា
តំបន់ខ្លះនៅភាគខាងជើងប្រទេសអ៊ីតាលីកំពុងត្រូវអាជ្ញាធរបិទមិនឲ្យមានសកម្មភាព ក្រោយពីមានការផ្ទុះរាលដាលនៃមេរោគកូរ៉ូណាប្រភេទថ្មី ហៅថា Covid-19 ដែលបានបណ្តាលឲ្យមានអ្នកស្លាប់យ៉ាងហោចណាស់៣៤នាក់ហើយនៅថ្ងៃច័ន្ទសប្តាហ៍នេះ។ ការផ្ទុះរាលដាលភ្លាមៗនៃមេរោគនេះ នៅក្នុងប្រទេសកូរ៉េខាងត្បូង ប្រទេសអ៊ីរ៉ង់ និងប្រទេសអ៊ីតាលី បាននាំឲ្យមានការភ័យខ្លាចថា វីរុសដែលមានប្រភពពីប្រទេសចិនមួយនេះ នឹងអាចប្រែក្លាយទៅជាជំងឺរាលដាលជាសាកល។ ចំនួនឆ្លងនៃមេរោគនេះនៅទូទាំងពិភពលោកបានកើនរហូតដល់ប្រមាណជិត៩០.០០០ករណីហើយ។ ខណៈនេះ ដែរ របាយការណ៍ថ្មីមួយបានព្រមានថា សេដ្ឋកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍និងទ្វីបអាហ្វ្រិកនឹងត្រូវរងផលប៉ះពាល់យ៉ាងខ្លាំង បើទោះបីមិនទាន់មានការរាលដាលនៃមេរោគកូរ៉ូណាប្រភេទថ្មីនៅតំបន់ទាំងនោះក្តី។ លោក Henry Ridgwell រាយការណ៍ពីទីក្រុងឡុងដ៍ប្រទេសអង់គ្លេស ហើយលោក សឹង សុផាត ជូនសេចក្តីប្រែសម្រួល។