ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍VOA៖ ស្រ្តី​និង​បច្ចេកវិទ្យា​លើកស្ទួយ​វិស័យ​សុខភាព​សាធារណៈ​កម្ពុជា


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នកស្រី ប៉ុង លីមសាន ស្ថាបនិក​កម្មវិធី​គ្រប់គ្រង​មន្ទីរពេទ្យ​ឈ្មោះ​ថា‍«​ពេទ្យយើង‍»​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​ភាពជា​អ្នក​ដឹកនាំ​អន្តរជាតិ​ហៅ​កាត់​ថា IVLP Program នៅ​សហរដ្ឋអាមេរិក​ពី​ថ្ងៃ​ទី២២ ខែ​កុម្ភៈ ដល់​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ២០២០។ តាមរយៈ​កម្មវិធី​នេះ អ្នកស្រី លីមសាន នឹង​ចូល​រួម​ផ្លាស់ប្តូរ​បទពិសោធន៍​ពាក់ព័ន្ធ​នឹង​វិស័យ​បច្ចេកវិទ្យា​និង​សហគ្រិនភាព​ជា​ស្រ្តីនៅ​តាម​ស្ថាប័ន​នានា​​នៅ​រដ្ឋ​មួយ​ចំនួន ដូចជា​រដ្ឋធានី​វ៉ាស៊ីនតោន រដ្ឋColorado និង ​រដ្ឋOregan​។ ក្នុង​អំឡុងពេល​ចូលរួម​កម្មវិធី​នេះ​នៅ​រដ្ឋធានី​​វ៉ាស៊ីនតោន អ្នកស្រី លីមសាន បាន​ឆ្លៀតពេល​ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិកVOA អំពី​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី​មក​ចូលរួម​កម្មវិធី​ភាព​ជា​អ្នកដឹកនាំ​អន្តរជាតិ IVLP Program ក៏ដូចជា​ការងារ​ថ្មីៗ​របស់​អ្នកស្រី​ពាក់ព័ន្ធ​នឹង​ការ​ចូលរួម​ចំណែករបស់​កម្មវិធី​ពេទ្យ​នៅ​ក្នុង​វិស័យ​សុខាភិបាល​នៅ​ប្រទេស​កម្ពុជា។ ត​ទៅ​នេះ​សូម​លោក​អ្នកនាង​ស្តាប់​បទសម្ភាសន៍​រវាង​អ្នកស្រី ស៊ូ ពេជ្រចិន្តា​ នៃVOA ជាមួយ​អ្នកស្រី ប៉ុង លឹមសាន ដែល​មាន​ខ្លឹមសារ​ដើម​ទាំង​ស្រុង​ដូចតទៅ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG