ពលរដ្ឋក្រុង Daegu កូរ៉េខាងត្បូង ព្រួយបារម្ភអំពីការឆ្លងរាលដាលមេរោគ COVID-19
ប្រទេសកូរ៉េខាងត្បូងមានការកើនឡើងនូវករណីឆ្លងមេរោគកូរ៉ូណាវីរុសថ្មី ឬ COVID-19 ក្នុងពេលមួយសប្ដាហ៍កន្លងទៅនេះ។ ករណីភាគច្រើនគឺកើតឡើងនៅជិតទីក្រុង Daegu ភាគអាគ្នេយ៍ប្រទេស។ ទីក្រុង Daegu ដែលជាទីក្រុងធំបំផុតទី៤នៅក្នុងប្រទេស មានភាពស្ងប់ស្ងាត់ខុសប្លែកពីធម្មតា ដោយសារពលរដ្ឋភាគច្រើនគោរពតាមការអំពាវនាវរបស់អាជ្ញាធរឲ្យស្នាក់នៅក្នុងផ្ទះ។ ប៉ុន្តែលោក Bill Gallo នៃ VOA រាយការណ៍ពីទីក្រុង Daegu មកថា ពលរដ្ឋភាគច្រើនមានការបារម្ភខ្លាចមេរោគនេះឆ្លងរាលដាលខ្លាំងពិបាកគ្រប់គ្រង។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួល។