ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ជំរុញ​ឲ្យ​មាន​ច្បាប់​ឈប់​សម្រាក​ក្រោយ​សម្រាល​កូន​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក


ទាញ​យក​ពី​តំណភ្ជាប់​ដើម

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ភាគ​ច្រើន​នៃ​បុគ្គលិក​សហព័ន្ធ​របស់​រដ្ឋាភិបាល​អាមេរិក​ជាង​២លាន​នាក់ ​នឹង​អាច​ឈប់​សម្រាក​១២សប្តាហ៍​ហើយ​បើក​ប្រាក់​ខែ​ដូច​ធម្មតា ក្រោយ​សម្រាល​កូន​ឬ​ភរិយា​សម្រាល​កូន ឬ​បន្ទាប់​ពី​យក​កូន​មក​ចិញ្ចឹម។ អត្ថប្រយោជន៍​ថ្មី​នេះ​ អនុលោម​ទៅ​តាម​ច្បាប់ National Defense Authorization Act ដែល​នឹង​ចូល​ជា​ធរមាន​ចាប់​ពី​ថ្ងៃទី១ ខែតុលា ត​ទៅ។​ ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត​នៅ​ជុំវិញ​ពិភពលោក​មាន​ច្បាប់​អនុញ្ញាត​ឲ្យ​បុគ្គលិក​ស៊ីវិល​ឈប់​សម្រាក​ ក្រោយ​សម្រាល​កូន​រួច​ស្រាប់​ទៅ​ហើយ។ បច្ចុប្បន្ន​នេះ ក្រុម​សកម្មជន​កំពុង​ជំរុញ​ឲ្យ​មាន​ច្បាប់​នេះ​សម្រាប់​អ្នក​ធ្វើ​ការ​ទាំង​អស់​គ្នា​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក។ អ្នកស្រី Mariama Diallo អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​ឲ្យ​ VOA រាយការណ៍​អំពី​រឿង​នេះ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន។ អ្នកនាង ស្រេង លក្ខិណា ជូន​សេចក្តី​ប្រែ​សម្រួល។

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG