បទសម្ភាសន៍ VOA៖ គណបក្សសង្គ្រោះជាតិស្វាគមន៍ទណ្ឌកម្មសេដ្ឋកិច្ចនិងទទូចឱ្យមានការផ្សះផ្សារជាតិ
គណបក្សសង្គ្រោះជាតិរំពឹងថា រដ្ឋាភិបាលកម្ពុជានឹងដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្ស សិទ្ធិនយោបាយនិងសិទ្ធិសហជីពតាមការរកឃើញរបស់សហភាពអឺរ៉ុបដែលឈានរហូតដល់ការសម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ចមួយផ្នែកកាលពីថ្ងៃពុធ។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជានៅតែប្រកាន់ជំហរតឹងរ៉ឹង ហើយចោទថា ទណ្ឌកម្មនោះគឺអយុត្តិធម៌និងថាកម្ពុជាមិនស្វាគមន៍ការចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងទេ។ លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ក៏បានស្នើឱ្យមានការផ្សះផ្សារជាតិដើម្បីផលប្រយោជន៍ពលរដ្ឋ។ សូមលោកអ្នកស្តាប់បទសម្ភាសរវាងលោក ម៉ែន គឹមសេង នៃ VOAជាមួយនឹងលោកស្រី មូរ សុខហួរ៕