ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មាន់​កាំភ្លើង​ថៃ​បាន​សម្លាប់​មនុស្ស​អស់​២៩​នាក់​និង​ធ្វើ​ឲ្យ​របួស​៥៧​នាក់ មុន​នឹង​ត្រូវ​បាន​កង​សន្ដិសុខ​បាញ់​សម្លាប់


មនុស្ស​ម្នា​នាំ​គ្នា​ចូល​រួម​គោរ​ពវិញ្ញាក្ខន្ធ​ជនរងគ្រោះ​ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​បាញ់​ប្រហារ​ដោយ​ខ្មាន់​កាំភ្លើង​ម្នាក់នៅ​ផ្សារ​ទំនើប Terminal 21 ប្រទេស​ថៃ ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ២០២០។
មនុស្ស​ម្នា​នាំ​គ្នា​ចូល​រួម​គោរ​ពវិញ្ញាក្ខន្ធ​ជនរងគ្រោះ​ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​បាញ់​ប្រហារ​ដោយ​ខ្មាន់​កាំភ្លើង​ម្នាក់នៅ​ផ្សារ​ទំនើប Terminal 21 ប្រទេស​ថៃ ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ២០២០។

ទាហាន​ថៃ​ម្នាក់​ដែល​បាន​បើក​ការ​បាញ់ប្រហារ​នៅ​តំបន់​ឦសាន​នៃ​ប្រទេស​ថៃ​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ត្រូវ​បាន​កងសន្ដិសុខ​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​អាទិត្យ។

ខ្មាន់​កាំភ្លើង​ដែល​ត្រូវ​បាន​ប៉ូលិស​កំណត់​អត្តសញ្ញាណ​ថា​ឈ្មោះ Jakrapanth Thomma វ័យ​៣២​ឆ្នាំ បាន​ចាប់​ផ្ដើម​បាញ់​រះ​នៅ​មូលដ្ឋាន​កងទ័ព​មួយ​កន្លែង​និង​បាន​សម្លាប់​មេបញ្ជាការ​ទ័ព​របស់​ខ្លួន។ បន្ទាប់​មក​ជន​នោះ​បាន​យក​អាវុធ​និង​រថយន្ត​ទាហាន​មួយ​គ្រឿង​ចេញ​ពី​មូលដ្ឋាន​ទ័ព​នោះ និង​បន្ត​ទៅ​បាញ់​ប្រហារ​នៅ​ផ្សារ​ទំនើប​មួយ​កន្លែង​ដែល​មាន​មនុស្សម្នា​កកកុញ រួច​បង្ហោះ​សកម្មភាព​បាញ់ប្រហារ​នោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក។ រាល់​វីដេអូ​ទាំងអស់ដែល​ត្រូវ​បាន​បង្ហោះ​លើ​ហ្វេសប៊ុក​ក្រោយ​មក​ត្រូវ​បាន​លុប​ចោល។

ជនឈ្មោះ Thomma នេះ​បាន​សម្លាប់​មនុស្ស​អស់​ចំនួន​២៩​នាក់ ដោយ​រួម​មាន​ទាំង​ជនស៊ីវិល​និង​កងសន្ដិសុខ។ ជនរងគ្រោះ​វ័យ​ក្មេង​បំផុត​គឺ​ជា​ក្មេង​ប្រុសម្នាក់​ដែល​មាន​អាយុ​១៣​ឆ្នាំ។ មនុស្ស​ចំនួន​៥៧​នាក់​បាន​រងរបួស ដែល​ក្នុង​នោះ​ជនរងគ្រោះ​យ៉ាង​តិច​ពីរ​នាក់​ដែល​ត្រូវ​ឆ្លង​កាត់​ការ​វះកាត់​ខួរក្បាល​។

លោក Chan-O-Cha បាន​ហៅ​ហេតុការណ៍​នេះ​ថា​ជា​ហេតុការណ៍​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ក្នុង​ប្រទេស​ថៃ។ លោក​ថ្លែង​ថា លោក​សង្ឃឹម​ថា «ការ​បាញ់​ប្រហារ​នេះ​គឺ​ជា​លើក​ដំបូង​ដែល​កើត​ឡើង​ហើយ​ក៏​ជា​លើក​ចុងក្រោយ​ផងដែរ ដែល​នឹង​មិន​កើតឡើង​ជា​ថ្មី​ទៀត​នោះ​ទេ»៕

​ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

XS
SM
MD
LG