អតីតយុទ្ធជន ឪពុកអតីតយុទ្ធជន ថា ការសម្លាប់លោក Soleimani ធ្វើឲ្យពិភពលោកមានសុវត្ថិភាពជាងមុន
ក្នុងជម្លោះចុងក្រោយរវាងអាមេរិកនិងអ៊ីរ៉ង់ សមាជិកសភាអ៊ីរ៉ង់ប្រកាសប្រាក់រង្វាន់៣ លានដុល្លារដល់អ្នកអាចសម្លាប់ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបាន។ ប្រធានាធិបតីអាមេរិកបានបញ្ជាការវាយប្រហារតាមអាកាសដែលបានសម្លាប់លោក Qassem Soleimani មេបញ្ជាការកងទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់។ លោក Trump បាននិយាយថា លោក Soleimani រៀបចំផែនការវាយប្រហារឆាប់ៗគួរឱ្យស្អប់ខ្ពើមលើអ្នកការទូតនិងបុគ្គលិកយោធាអាមេរិក។ វាជាចំណាត់ការដែលតំណាងរាស្ត្រស.រ.អា.បានរិះគន់ថា បានធ្វើឱ្យអាមេរិកហៀបនឹងប្រឈមសង្រ្គាម។ ប៉ុន្តែអតីតទាហានអាមេរិកខ្លះនៃសង្គ្រាមអ៊ីរ៉ាក់និងគ្រួសារពួកគេមានទស្សនៈខុសពីនេះ។ អ្នកស្រី Elizabeth Lee រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក ពិន ស៊ីសុវណ្ណ ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
26 កុម្ភៈ 2021
ស្វាអ៊ូរ៉ង់អ៊ូតង់ឥណ្ឌូណេស៊ីត្រូវបានដោះលែងទៅក្នុងព្រៃ
-
25 កុម្ភៈ 2021
ពលករចំណាកស្រុកមីយ៉ាន់ម៉ានៅថៃខឹងសម្បារនឹងរដ្ឋប្រហារដោយយោធា
-
18 កុម្ភៈ 2021
យោធាមីយ៉ាន់ម៉ាបង្ក្រាបការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារ