ក្រុមសហជីពទាមទារឲ្យរដ្ឋាភិបាលស្វែងរកឃាតកពិតសម្លាប់លោកជា វិជ្ជា
ក្រុមមេដឹកនាំសហជីពសំខាន់ៗក្នុងប្រទេសកម្ពុជានៅថ្ងៃពុធ ទី២២ ខែមករា បានធ្វើពិធីសាសនារំឭកខួបឃាតកម្មលើលោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ ដែលត្រូវបានគេបាញ់ស្លាប់ក្នុងពេលលោកកំពុងឈរនៅក្នុងតូបកាសែតមួយ ក្រៅវត្តលង្កាក្នុងទីក្រុងភ្នំពេញ កាលពី១៦ឆ្នាំមុន។ ការបាញ់សម្លាប់លោក ជា វិជ្ជា កើតមានឡើង បន្ទាប់ពីលោកបានទទួលរងការព្រមានសម្លាប់និងការគំរាមកំហែងពីជនមិនស្គាល់មុខជាបន្តបន្ទាប់ ចំពោះសកម្មភាពសហជីពដ៏សកម្មរបស់លោក ដើម្បីទាមទារអត្ថប្រយោជន៍បន្ថែមដល់កម្មកររួមមានទាំងការទាមទារដំឡើងប្រាក់ឈ្នួលផងដែរនោះ។ លោក ហ៊ុល រស្មី នៃវីអូអេ រាយការណ៍ពីរាជធានីភ្នំពេញ៕
កម្មវិធីនីមួយៗ
-
០៤ វិច្ឆិកា ២០២៤
អ្នកកាសែត លោក ម៉ិច ដារ៉ា ប្រកាសឈប់ធ្វើសារព័ត៌មាន