ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក​ផ្តល់​សេវា​ពិគ្រោះ​ និង​ព្យាបាល​ជំងឺ​ដល់​ពល​រដ្ឋ​ខ្មែរ​នៅ​ខេត្ត​កំពង់ស្ពឺ


បទសម្ភាសន៍ VOA៖សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក​ផ្តល់​សេវា​ពិគ្រោះ​ និង​ព្យាបាល​ជំងឺ​ដល់​ពល​រដ្ឋ​ខ្មែរ​នៅ​ខេត្ត​កំពង់ស្ពឺ
សូម​រង់ចាំ
Embed

No media source currently available

0:00 0:02:30 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្រុម​គ្រូពេទ្យ​ខ្មែរ​អាមេរិកាំង​ប្រមាណ​១៣១​នាក់​ និង​សិស្សសាលា​ពេទ្យ​ស្ម័គ្រចិត្ត​កម្ពុជា​ប្រមាណ​៩០​នាក់​ ផ្តើម​ផ្តល់​សេវា​ព្យាបាល​ជំងឺ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​តាំងពី​ថ្ងៃ​អាទិត្យ​ ទី​១២​មករា​ ឆ្នាំ​២០២០​។ ការ​ផ្តល់​សេវា​ពិគ្រោះ​ និង​ព្យា​បាល​ជំងឺ​ដោយ​ឥត​គិត​ប្រាក់​កម្រៃ​នេះ​ នឹង​បញ្ចប់​ទៅ​នៅ​ថ្ងៃ​ទី​១៧​ ខែ​មករា​ ឆ្នាំ​២០២០។ នេះ​គឺជា​ខួបលើក​ទី​១០ឆ្នាំ​​ ដែលគ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​ខ្មែរ​អាមេរិកាំង​នៃ​សមាគម​សុខាភិបាល​ខ្មែរ​​នៅ​អាមេរិកបាន​ផ្តល់​សេវាពិនិត្យ​ព្យាបាល​​ជំងឺ​ និងផ្តល់​ថ្នាំ​ដោយ​ឥតគិត​ថ្លៃ​នៅប្រទេស​កម្ពុជា។​​​ លោក​វេជ្ជបណ្ឌិត​ Song Tan ប្រធាន​​ក្រុម​បេសកកម្ម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​ខ្មែរ​អាមេរិកាំង​នៃ​សមាគម​សុខាភិបាល​ខ្មែរ​​នៅ​អាមេរិក​ ផ្តល់សម្ភាសន៍​ជាមួយ​លោក ហ៊ុល រស្មី នៃ VOA ​កាលពី​ថ្ងៃចន្ទ ទី​១៣ ខែមករា ឆ្នាំ​២០២០​ ទីនៅមន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពង់​ស្ពឺ​ អំ​ពីបេស​ក​កម្ម​ខួបទី​១០ឆ្នាំ​នៃ​ការ​ផ្តល់​សេវាព្យាបាល​ជំងឺ​ដោយ​ឥតថ្លៃ​ដល់​ពលរដ្ឋ​ខ្មែរនៅតាម​បណ្តាខេត្ត​នានា​នៃ​ប្រទេស​កម្ពុជា៕

មើល​មតិ

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG