បទសម្ភាសន៍VOA៖ ជនភៀសខ្លួននយោបាយខ្មែររៀបរាប់ពីការគាបសង្កត់នៅថៃ និងកម្ពុជា
កាលពីសប្តាហ៍មុន រដ្ឋាភិបាលថៃបានយល់ព្រមបង្កើតយន្តការត្រួតពិនិត្យជនភៀសខ្លួនដែលស្វែងរកការការពារពីអង្គការសហប្រជាជាតិ បន្ទាប់ពីមានការតវ៉ាជាច្រើនឆ្នាំ។ ជនភៀសខ្លួនកម្ពុជាបានស្វាគមន៍ការវិវត្តនេះដោយប្រយ័ត្នប្រយែងដោយសារតែពួកគេខ្លះ ធ្លាប់ត្រូវអាជ្ញាធរថៃចាប់បញ្ជូនទៅប្រឈមការកាត់ទោសនៅ កម្ពុជា បើទោះបីជាពួកគេទទួលបានការការពារពីអង្គការសហប្រជាជាតិក៏ដោយ។ លោក ម៉ែន គឹមសេង នៃ VOA បានសម្ភាសលោកតោ និមល សកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវបានចាប់បញ្ជូនទៅកម្ពុជា ប៉ុន្តែបានរត់ត្រឡប់ចេញពីកម្ពុជាវិញ៕