ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ ​លោក​អោ អាន ស្នើ​ឲ្យ​តុលាការ​លើក​លែង​ការ​ចោទប្រកាន់


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ជន​ជាប់​ចោទ​លោក​អោ អាន​ ស្នើ​ឲ្យ​តុលាការ​លើក​លែង​ការ​ចោទ​​ប្រកាន់​​លើ​រូប​លោក​ ដោយ​លោក​អះអាង​ថា​ លោក​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​​ឧក្រិដ្ឋកម្ម​​ណាមួយ​នោះ​ទេ។ ការ​ស្នើ​របស់​អតីត​មេ​បញ្ជាការ​រង​ភូមិ​ភាគ​មជ្ឈឹម​ក្នុង​របប​ខ្មែរ​ក្រហម​រូប​នេះ​ ​ធ្វើឡើង​ នៅ​មុន​ពេល​សាលាក្តី​ខ្មែរ​ក្រហម​ចេញ​សាលដីកា​របស់​ខ្លួន​លើ​បណ្តឹង​ឧទ្ធរណ៍​របស់​លោក​ ប្រឆាំង​នឹង​ដីកា​ដំណោះស្រាយ​ (ដីការ​បញ្ជូន​ទៅ​ជំនុំ​ជម្រះ)​ នៅថ្ងៃ​ទី​១៩​ ខែ​ធ្នូ​ ឆ្នាំ​២០១៩​នេះ។ លោក​សុខ ខេមរា​ និង​លោក​​ហ៊ុល រស្មី​​នៃ​ VOA ​បាន​សម្ភាស​ លោក​អោ អាន​ នៅ​ពេល​លោក​កំពុង​សម្អាត​ដី​ចម្ការ​របស់​លោក​ក្នុង​ស្រុក​កម្រៀង​ ខេត្ត​បាត់​ដំបង​កាលពីថ្ងៃ​ទី​១៥​ ខែធ្នូ​​ ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG