ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វេទិកា​អ.ស.ប.​ស្វែង​រក​ដំណោះស្រាយ​បញ្ហា​ជន​ផ្លាស់​ទី​លំនៅ​ទូទាំង​ពិភពលោក


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ឧត្តម​ស្នងការ​សហ​ប្រជា​ជាតិ​សម្រាប់​ជន​ភៀស​ខ្លួន​ឬ UNHCR បាន​រៀបចំ​វេទិកា​ដំបូង​ក្នុង​កិច្ចប្រឹង​ប្រែង​ជំរុញ​ការ​គាំទ្រ​​ពី​អន្តរជាតិ​សម្រាប់​មនុស្ស​រាប់​លាន​នាក់​ដែល​ត្រូវ​ផ្លាស់​ទី​លំនៅ​ដោយ​សារ​សង្គ្រាម​ ភាព​ក្រីក្រ ការ​រឹតត្បឹត ឬ​កត្តា​ផ្សេង​ទៀត។ វេទិកា​ជនភៀសខ្លួន​សាកល ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្រុង​ហ្សឺណែវ​ពី​ថ្ងៃ​ទី​១៦​ដល់​១៨ ​ខែ​ធ្នូ​ នឹង​ប្រមូល​ផ្តុំ​ថ្នាក់​ដឹកនាំ​ពី ​រដ្ឋាភិបាល​ ពាណិជ្ជកម្ម និង​សង្គមស៊ីវិល​នានា​ ដើម្បី​ធ្វើ​ការ​ជាមួយ​គ្នា​រក​ដំណោះស្រាយ​សម្រាប់​មនុស្ស​រហូត​ដល់​​ចំនួន​ជាង​៧០លាន​នាក់​មិន​ធ្លាប់​មាន​ ដែល​អង្គការ​សហប្រជាជាតិ​ថា​ត្រូវ​ផ្លាស់​ទី​លំនៅ​ក្នុង​ប្រទេស​ខ្លួន​ឬ​នៅ​ក្រៅ​ប្រទេស។ អ្នក​ស្រី Zlatica Hoke ជូន​សេចក្តី​រាយការណ៍​អំពី​រឿង​នេះ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន។ លោក សឹង សុផាត ជូន​សេចក្តី​ប្រែ​សម្រួល។

XS
SM
MD
LG