បទសម្ភាសន៍VOA៖កម្ពុជា-អាមេរិកស្ដារទំនាក់ទំនង ចំពេលឥទ្ធិពលចិនកើនខ្លាំង
ការឆ្លើយឆ្លងចុតហ្មាយរវាងប្រធានាធិបតីអាមេរិក Donald Trump និងនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងក្នុងការស្ដារទំនាក់ទំនងទ្វេភាគីឡើងវិញ បន្ទាប់ពីមានភាពល្អក់កករ នាពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ លោក អូន ឆេងប៉រ អ្នកសារព័ត៌មានVOAប្រចាំរាជធានីភ្នំពេញ បានជួបសម្ភាសតាមទូរស័ព្ទជាមួយលោក ប៉ូ សុវីនដា បេក្ខជនបណ្ឌិតនៅសាកលវិទ្យាល័យ Griffith ប្រទេសអូស្ត្រាលី អំពីការផ្លាស់ប្ដូររបៀបប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្ររវាងអាមេរិក និងកម្ពុជា។ លោកថា ការកើនឡើងឥទ្ធិពលចិននៅកម្ពុជា និងនៅក្នុងតំបន់ ក៏អាចជាកត្តាមូលហេតុមួយចម្បងផងដែរ ជម្រុញឱ្យទីក្រុងវ៉ាស៊ីងតោនពិនិត្យពិច័យស្ដារទំនាក់ទំនងជាមួយទីក្រុងភ្នំពេញ៕