តំបន់ San Gabriel Valley ជាឋានសួគ៌សម្រាប់ពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី
តំបន់ San Gabriel Valley ត្រូវបានគេពណ៌នាថាជារដ្ឋធានីមួយសម្រាប់ពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី។ តំបន់នេះមានទំហំប្រវែង ៣៦គីឡូម៉ែត្រនៅភាគខាងកើតនៃតំបន់ទីប្រជុំជននៃទីក្រុង Los Angeles។ មានពលរដ្ឋដើមកំណើតអាស៊ីជិតកន្លះលាននាក់រស់នៅតំបន់នោះ។ តំបន់ដែលមានពលរដ្ឋដើមកំណើតអាស៊ីភាគច្រើននោះគឺមានទីក្រុងចំនួន៩បញ្ចូលគ្នា។ អ្នកស្រី Elizabeth Lee នៃ VOA រាយការណ៍បន្ថែមអំពីមូលហេតុដែលមានពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ីជាច្រើននាក់រស់នៅទីនោះ និងអំពីប្រទេសនានាដែលពួកគេតំណាងឲ្យ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
០៣ កញ្ញា ២០២៤
រ៉ូបតស្វយ័តប្រើ AI ត្រួតពិនិត្យដំណើរការសាងសង់
-
០២ កញ្ញា ២០២៤
លោក វន់ ពៅ សង្ឃឹមតុលាការកំពូលផ្តល់យុត្តិធម៌ដល់រូបលោក