ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍VOA៖ វិនិយោគិន​អាមេរិកាំង​ព្រមាន​ស្នើ​ផ្តាច់ GSPក្រោយពី​ចំការ​ម៉ៃសាក់​នៅ​ខេត្ត​ត្បូងឃ្មុំ​ត្រូវបាន​បំផ្លាញ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

វិនិយោគិន​អាមេរិកាំង​មួយ​រូប​បាន​លើក​ឡើង​ពី​គ្រោះថ្នាក់​នៃ​នីតិរដ្ឋ​នៅ​កម្ពុជា​ ដែល​បាន​ប៉ះពាល់​ដល់​បរិយាកាស​វិនិយោគទុននៃ​ក្រុមហ៊ុន​អាមេរិកាំង។ លោក​ Daniel Mitchell ​នាយក​គ្រប់គ្រង​ក្រុមហ៊ុន SRP International Group ដែល​បាន​បោះទុន​ដាំចំការ​ដើមម៉ៃសាក់​នៅ​ស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ បាន​អះអាង​ថា​ លោក​បាន​ខាតបង់​ប្រាក់​ជា​ច្រើនលាន​ដុល្លារ​ ដោយសារ​តែ​ការ​រំលោភ​កិច្ច​សន្យា​ជួល​ដីធ្លី​ ហើយ​លោក​កំពុង​តែ​តវ៉ា​ដល់​រដ្ឋ​សភានិង​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​ឱ្យចាត់​វិធានការ​សមស្រប​ ក្នុងនោះ​មាន​ការ​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះពន្ធ​​ (GSP) ​ពី​កម្ពុជាផងដែរ បើសិន​ជា​មិន​មាន​សំណង​ត្រឹមត្រូវ​ទេ។ លោក Mitchell ​បាន​ផ្តល់​បទសម្ភាស​បន្ថែម​ដល់​លោក ម៉ែន គឹមសេង នៃ​VOA នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ចុង​ខែ​កញ្ញា៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG