ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការព្រួយ​បារម្ភ​កើនឡើង​ពេល​សកម្មជន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​វាយ​ប្រហារ​ផ្ទួនៗ


ការព្រួយ​បារម្ភ​កើនឡើង​ពេល​សកម្មជន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​វាយ​ប្រហារ​ផ្ទួនៗ
សូម​រង់ចាំ
Embed

No media source currently available

0:00 0:05:53 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

កាលពី​ពេល​ថ្មី​នេះ​ ​អតីត​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ពីរ​នាក់​ ​បាន​រង​ការវាយប្រហារ​យ៉ាង​ហិង្សា​នៅ​តាម​ទី​សាធារណៈ​កណ្តាល​រាជធានី​ភ្នំពេញ។ជនរងគ្រោះ​ទាំងពីរនាក់​សុទ្ធតែ​ត្រូវ​វាយ​សំពង​ដោយ​ដំបង​ដែក។ ម្នាក់​ក្នុងចំណោម​នោះ​ដែល​ជា​ប្រធានក្រុម​ការពារ​សន្តិសុខ​ផ្ទាល់​របស់​លោក​ សម​ ​រង្ស៊ី​ ​បាន​បែក​រយះ​ក្បាល​ ​និង​ម្នាក់​ទៀត​ដែល​ជា​អតីត​ចៅសង្កាត់​របស់​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ ​បាន​បាក់ដៃ​ម្ខាង។ ជនរងគ្រោះ​បាន​អះអាង​ថា​ ​ការវាយប្រហារ​លើ​ពួកគេ​មិនមែន​កើត​ចេញពី​គំនុំ​ផ្ទាល់ខ្លួន​នោះ​ទេ​។​ ​មន្រ្តី​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ចាត់ទុក​ថា ​នេះ​ជា​ការ​ដាក់​គំនាប​ផ្នែក​នយោបាយ​និង​ជា​ការ​បំបាក់ស្មារតី​ដល់​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។លោក​ ស៊ុន ណារិន នៃ VOA រាយការណ៍​អំពី​រឿងនេះ៕

មើល​មតិ

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG