ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ ការ​ប្រឈម​របស់​អ្នក​សារព័ត៌មាន​ជា​ស្រ្តី និង​សារៈសំខាន់​នៃ​តួនាទី​សារព័ត៌មាន​នៅក្នុង​ការ​អភិវឌ្ឍ​សង្គម


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នកស្រី ហង្ស សម្ផស្ស អ្នក​គ្រប់គ្រង​ផ្នែក​វិទ្យុ​នៃ​អង្គការ​មជ្ឈមណ្ឌល​ព័ត៌មាន​ស្រ្តី​កម្ពុជា​ហៅកាត់​ថា WMC ត្រូវបាន​ជ្រើសរើស​ឲ្យ​ចូលរួម​ក្នុង​កម្មវីធី​ភាពជា​អ្នក​ដឹកនាំ​អន្តរជាតិ​ហៅ​កាត់ថា IVLP Program នៅ​សហរដ្ឋអាមេរិក​ពីថ្ងៃ​ទី២១ ខែកញ្ញា ដល់​ថ្ងៃទី​១២ ខែតុលា ឆ្នាំ២០១៩។ តាមរយៈ​កម្មវិធី​នេះ អ្នកស្រី សម្ផស្ប នឹង​ទៅ​ទស្សនា​ស្ថាប័ន​សារព័ត៌មាន និង​ជួប​ជាមួយ​អ្នក​ជំនាញ​ខាង​ផ្នែក​សារព័ត៌មាន​ល្បីៗ​នៅតាម​បណ្តា​រដ្ឋ​មួយ​ចំនួន ដូចជា​រដ្ឋធានីវ៉ាស៊ីនតោន New Mexico Florida Pennsylvania និង​រដ្ឋ​ញ៉ូវយ៉ក។ ​ស្របពេល​ដែល​អ្នកស្រី​កំពុង​ចូលរួម​កម្មវិធីនេះ​នៅរដ្ឋធានី​​វ៉ាស៊ីនតោន អ្នកស្រី សម្ផស្ប បាន​ឆ្លៀតពេល​ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិកVOA អំពី​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី​មក​ចូលរួម​កម្មវិធី​ភាព​ជា​អ្នកដឹកនាំ​អន្តរជាតិ IVLP Program ការ​ប្រឈម​របស់​អ្នក​សារព័ត៌មាន​ជា​ស្រ្តី និង​គម្រោង​ចែករំលែក​ចំណេះ​ដឹង ​ដែល​អ្នកស្រី​ទទួល​បាន​ពី​កម្មវីធី​នេះ ពេល​អ្នកស្រី​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ។ តទៅនេះ​សូម​លោក​អ្នកនាង​ស្តាប់​បទសម្ភាសន៍​រវាង​អ្នកស្រី ស៊ូ ពេជ្រចិន្តា​ នៃVOA ជាមួយ​អ្នកស្រី ហង្ស សម្ផស្ស ដែល​មាន​ខ្លឹមសារ​ដើម​ទាំង​ស្រុង​ដូចតទៅ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG