ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំបន់ Silicon Valleyដែល​ធ្លាប់​ជា​កន្លែង​ទាក់ទាញ​នយោបាយ ឥឡូវនេះ​ក្លាយ​ជា​គោលដៅ​វាយប្រហារ​របស់​បេក្ខជន​ប្រធានាធិបតី


ទាញ​យក​ពី​តំណភ្ជាប់​ដើម

បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​កំពុង​ជជែក​ដេញដោល​គ្នា​ខ្លាំង អំពី​តំបន់ Silicon Valley ក៏​ប៉ុន្តែ​ពេល​នេះ​មាន​លក្ខណៈ​ខុសប្លែក។ កាលពី​មុន​ពួក​បេក្ខជន​បាន​យកចិត្ត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ល្បី​ឈ្មោះ​មួយ​ចំនួន​ដូចជា ក្រុមហ៊ុន Facebook ក្រុមហ៊ុន Googleនិង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ផ្សេង​ទៀត។ ឥឡូវនេះ បេក្ខជន​ខ្លះ​បាន​វាយប្រហារ​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​បញ្ហា​នានា​ ដូចជា​បញ្ហា​ឯកជនភាព ជំនឿ​ទុកចិត្ត​ និង​សិទ្ធិ​កម្មករ​ជាដើម។ អ្នកស្រី Michelle Quinn បាន​ពិនិត្យ​មើល​អំពី​ថាតើ​រដូវ​ការបោះឆ្នោត​នេះ​ ឆ្លុះបញ្ចំាង​យ៉ាងណា​ទៅ​លើ​ការ​ផ្លាស់​ប្តូរទស្សនៈ​ចំពោះ​វិស័យ​បច្ចេកវិទ្យា​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក។ អ្នកស្រី ស៊ូ ពេជ្រចិន្តា​ ជូន​សេចក្តី​ប្រែសម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG