ជនអន្តោប្រវេសន៍ដែលភាគច្រើនមកពីអាហ្វ្រិកស្វែងរកសិទ្ធិជ្រកកោននៅច្រកព្រំដែនអាមេរិកប៉ែកខាងត្បូង
ខណៈដែលជនអន្តោប្រវេសន៍ភាគច្រើន ដែលបានធ្វើដំណើរមកដល់ច្រកព្រំដែនអាមេរិកប៉ែកខាងត្បូងមកពីតំបន់ត្រីកោណខាងជើង ដែលមានដូចជាប្រទេស Guatemala ប្រទេស Honduras និងប្រទេស El Salvador មណ្ឌលយាមល្បាតច្រកព្រំដែនអាមេរិក Del Rio Sector នៅក្នុងរដ្ឋ តិចសាស បានរាយការណ៍ថា ពួកគេបានចាប់ឃុំខ្លួនជនអន្តោប្រវេសន៍មកពីបណ្ដាប្រទេសជាង៥០កាលពីឆ្នាំមុន។ លោក Ramon Taylor និងអ្នកស្រី Victoria Macchi នៃ VOA បាននិយាយជាមួយនឹងក្រុមគ្រួសារស្វែងរកសិទ្ធិជ្រកកោន ដែលបានធ្វើដំណើរឆ្លងមហាសមុទ្រអាត្លង់ទិចមកដល់ទ្វីបអាមេរិក ដើម្បីឆ្ពោះមកកាន់ច្រកព្រំដែនរវាងអាមេរិកនិងម៉ិកសិក ក្នុងគោលបំណងចាប់ផ្ដើមជីវិតថ្មី។ អ្នកទាំងពីរបានធ្វើសេចក្ដីរាយការណ៍អំពីរឿងនេះ។ អ្នកស្រី ហុង ចិន្ដា ជូនសេចក្ដីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
26 កុម្ភៈ 2021
ស្វាអ៊ូរ៉ង់អ៊ូតង់ឥណ្ឌូណេស៊ីត្រូវបានដោះលែងទៅក្នុងព្រៃ
-
25 កុម្ភៈ 2021
ពលករចំណាកស្រុកមីយ៉ាន់ម៉ានៅថៃខឹងសម្បារនឹងរដ្ឋប្រហារដោយយោធា
-
18 កុម្ភៈ 2021
យោធាមីយ៉ាន់ម៉ាបង្ក្រាបការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារ