ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ សហគមន៍​ខ្មែរ​អាមេរិកាំង​នឹង​ជួបជុំ​គ្នា​ស្វែងរក​ដំណោះស្រាយ​ជួយ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា


ទាញ​យក​ពី​តំណភ្ជាប់​ដើម

រៀងរាល់​ថ្ងៃ​ទី១៥ ខែ​កញ្ញា គឺជា​ទិវា​លទ្ធិ​ប្រជាធិបតេយ្យ​អន្តរជាតិ ដែល​ត្រូវបាន​តាក់តែង​ឡើង​ដោយ​អង្គការ​សហប្រជាជាតិ​ ដើម្បី​លើក​កម្ពស់​និង​ការពារ​សិទ្ធិ​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ចូលរួម​កសាង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ជុំ​វិញ​ពិភពលោក។ មួយ​ថ្ងៃ​មុន​ទិវា​នេះ សហគមន៍​ខ្មែរ​នៅ​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក នឹង​ជួបជុំ​គ្នានៅ​ថ្ងៃ​សៅរ៍​សប្តាហ៍​នេះ ​ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព​ប្រជាធិតេយ្យ​នៅ​កម្ពុជា និង​ស្វែងរក​ដំណោះ​ស្រាយ​នានា ដើម្បី​ផ្តល់​ជា​មតិ​ក្នុង​ការ​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា តាមរយៈ​ការ​ទាក់ទង និង​ធ្វើ​ញត្តិ​ទៅ​កាន់​សមាជិក​រដ្ឋសភា​អាមេរិក​នៅ​តាម​រដ្ឋ​របស់​ពួកគេ​រៀងៗ​ខ្លួន។ លោក យ័ប គឹមទឹង ប្រធាន​សមាគម​ខ្មែរ​-អាមេរិកាំង​ដើម្បី​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ និង​អ្នក​រៀបចំ​កម្មវិធី​ជួបជុំ​គ្នា​នេះ បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​អ្នកនាង​ ទែន សុខស្រីនិត អំពី​ការ​យល់​ឃើញ​ និង​ការ​ចង់​បាន​របស់​សហគមន៍​ខ្មែរ​អាមេរិកាំង អំពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG