ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទោះជា​ការងារ​រើស​សំរាម​ស្មោកគ្រោក តែ​ក៏​នៅតែ​មាន​អ្នកធ្វើការ​នេះ​នៅ​អាហ្វ្រិក​ខាងត្បូង ដោយ​ពួកគេ​ថា បាន​ជួយ​សម្អាត​ប្រទេស


ទាញ​យក​ពី​តំណភ្ជាប់​ដើម

នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង អត្រា​ច្នៃ​សំរាម​ទៅ​ជា​របស់​របរ​ប្រើប្រាស់​ឡើង​វិញ​មាន​ដល់​ទៅ​ជិត​៦០ភាគរយ។ នេះ​បើ​យោង​តាម​ការសិក្សា​ឧស្សាហកម្ម។ ស្ថិតិ​នេះ បង្ហាញ​ឲ្យ​ឃើញ​ថា ប្រទេស​នេះ មាន​អត្រាច្នៃសំរាម​ស្មើ​នឹង​បណ្តា​ប្រទេស​នៅ​ទ្វីប​អ៊ឺរ៉ុប​មួយ​ចំនួន។ ក៏ប៉ុន្តែ ការប្រមែប្រមូល​សំរាម​ដើម្បី​យក​ទៅ​ច្នៃ​ធ្វើជា​របស់​របរ​ប្រើប្រាស់​ឡើង​វិញ​នេះ ធ្វើ​ឡើង​ដោយ​បណ្តាញ​ក្រៅ​ផ្លូវការ​មួយ​ក្រុម​ឈ្មោះ​ថា «reclaimers» ដែល​មាន​បុរស នារី​រាប់ពាន់នាក់ រើស​មើល​ក្នុង​សំរាម​ថា តើ​របស់​ណា​អាច​ច្នៃ​ធ្វើជា​របស់​របរ​ប្រើប្រាស់​ឡើង​វិញ​បាន ដើម្បីលក់។ កិច្ចការ​ដែល​ត្រូវ​ការកម្លាំង​យ៉ាងច្រើន និង​ជា​លក្ខណៈ​ប្រព័ន្ធ​នេះ បានជួយដល់អ្នកដែល​គ្មាន​ការងារ​ដ៏​ច្រើន​នៅក្នុង​ប្រទេស​នេះ ដែល​អ្នកជំនាញ បាន​ហៅ​ថា នេះ​ជាការច្នៃ​ប្រឌិត បែបផែនថ្មីមួយ។ អ្នកស្រី Anita Powell រាយការណ៍ ពី​ទីក្រុង Johannesburg នៃ​ប្រទេស​អាហ្វ្រិក​ខាងត្បូង។ អ្នកស្រី លី ម៉ូរីវ៉ាន់ ជូន​សេចក្តី​ប្រែសម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG