បទសម្ភាសន៍ VOA៖ សមយុទ្ធយោធាអាមេរិក-អាស៊ាន បង្ហាញពីឧត្តមភាពយោធាអាមេរិកក្នុងតំបន់ដែលចិនច្បាមឥទ្ធិពល
សហរដ្ឋអាមេរិកនិងប្រទេសតំបន់អាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាន បានចាប់ផ្ដើមធ្វើសមយុទ្ធលើផ្ទៃសមុទ្រចំនួន៥ថ្ងៃ ចាប់ផ្តើមកាលពីថ្ងៃចន្ទដែលជាផ្នែកមួយនៃការពង្រឹងទំនាក់ទំនងនិងសន្តិសុខរួមនៅលើដែនសមុទ្រជាប់នឹងតំបន់មានជម្លោះដណ្តើមដែនអធិបតេយ្យរវាងប្រទេសអាស៊ានខ្លះនិងប្រទេសចិន គឺដែនសមុទ្រចិនខាងត្បូង ដែលកំពុងមានវិវាទដ៏ខ្លាំងក្លានោះ។ តែអ្នកវិភាគកិច្ចការតំបន់ គឺលោក បណ្ឌិតឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានថ្លែងថា សមយុទ្ធយោធា អាមេរិក អាស៊ានបង្ហាញពីឧត្តមភាពយោធាអាមេរិកក្នុងតំបន់ដែលចិនកំពុងមាន ឥទ្ធិពលដែរ។ លោកបានអះអាងថាប្រទេសនានារួមទាំងកម្ពុជាគួរប្រយ័ត្នពីជំហរ របស់ខ្លួនផងដែរពាក់ព័ន្ធនឹងតុល្យភាពជាមួយនឹងមហាអំណាចនានា នៅពេលនេះ ដែលលោកចាត់ទុកថាជារឿងគ្រោះថ្នាក់។ តទៅនេះ ជាកិច្ចសម្ភាសន៍រវាង លោក សុខ ខេមរា នៃ VOA ជាមួយលោក ឈាង វណ្ណារិទ្ធ៕