ទីផ្សារលក់រថយន្តរបស់ឥណ្ឌាធ្លាក់ចុះអាក្រក់បំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ
ទីផ្សារលក់រថយន្តរបស់ឥណ្ឌាធ្លាក់ចុះអាក្រក់បំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ។ កាលពីមួយឆ្នាំមុន ឥណ្ឌាត្រូវបានគេទស្សន៍ទាយថានឹងក្លាយជាប្រទេសដែលមានទីផ្សារលក់រថយន្តធំបំផុតទីបីនៅក្នុងពិភពលោកជំនួសឲ្យប្រទេសជប៉ុន ប៉ុន្តែបច្ចុប្បន្ននេះ ឧស្សាហកម្មផលិតរថយន្តនៅក្នុងប្រទេសនេះកំពុងតែធ្លាក់ចុះដល់កម្រិតអាក្រក់បំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ។ ខណៈដែលអ្នកស្រី Anjana Pasricha រាយការណ៍អំពីរឿងនេះពីទីក្រុង Gurgaon ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មមួយនៅក្បែរទីក្រុង ញូវដេលី ការធ្លាក់ចុះឧស្សាហកម្មផលិតរថយន្តរហូតដល់១០០ពាន់លានដុល្លារអាមេរិកនេះ បង្ហាញពីការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌាទាំងមូលដែលកំពុងតែកើនឡើងក្នុងល្បឿនមួយដ៏យឺតបំផុតក្នុងរយៈពេលជិត៥ឆ្នាំមកនេះនៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ។ លោក ជឹង ប៉ូជីន ប្រែសម្រួលសេចក្ដីរាយការណ៍នេះ៕
កម្មវិធីនីមួយៗ
-
១៨ កក្កដា ២០១៩
ប្ដីប្រពន្ធមួយគូជឿថាហាងតែអាចឲ្យមនុស្សស្គាល់គ្នា