ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ត្រាំ​ព្រមាន​ពី​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ បើ​លោក​ចាញ់​ឆ្នោត​នៅ​ឆ្នាំ​ក្រោយ


ប្រធានាធិបតី​ត្រាំ​ព្រមាន​ពី​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ បើ​លោក​ចាញ់​ឆ្នោត​នៅ​ឆ្នាំ​ក្រោយ
សូម​រង់ចាំ
Embed

No media source currently available

0:00 0:03:52 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​ប្រធានាធិបតី​ត្រាំ ​ព្រមាន​ពី​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ ​ប្រសិនបើ​លោក​ចាញ់​ឆ្នោត​នៅ​ឆ្នាំ​ក្រោយ។​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ​ត្រាំ ​កំពុង​ព្រមាន​ពួក​អ្នក​បោះ​ឆ្នោត​អាមេរិកាំងថា ​សេដ្ឋ​កិច្ច​អាចធ្លាក់​ចុះ ​ប្រសិនបើ​លោក​ចាញ់​ឆ្នោត​នៅ​ឆ្នាំ​ក្រោយ។​ ការ​ព្រមាន​របស់​លោក​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ពេល​ថ្មី​ៗ​នេះ ​នៅ​ពេល​​ដែល​លោក​បាន​ស្វះស្វែង​ធ្វើ​ការ​បញ្ជាក់​ឡើង​វិញ​ដល់​ពួក​អ្នកគាំទ្រ​នៅ​ក្នុង​រដ្ឋ New Hampshire ​អំពី​ស្ថាន​ភាព​សេដ្ឋ​កិច្ច​ ស្របពេល​ដែល​មាន​សញ្ញា​ពី​ការ​ជាប់គាំងសេដ្ឋ​កិច្ច​នៅពេល​ខាង​មុខ។ ​អ្នក​វិភាគ​ខ្លះ​និយាយថា ​ស្ថានភាព​សេដ្ឋកិច្ច​នេះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ក្តី​សង្ឃឹម​នៃ​ការ​ជាប់​ឆ្នោត​របស់​លោក​ម្តងទៀត​នៅ​ឆ្នាំ​ក្រោយ។​ លោក Jim Malone ​អ្នក​ឆ្លើយឆ្លងព័ត៌មាន​​ជាតិ​របស់ VOA ​រាយការណ៍​រឿង​នេះ​ពី​រដ្ឋ​ធានី​វ៉ាស៊ីនតោន។ ហើយ​លោក ​ជឹង ​ប៉ូជីន ​ប្រែសម្រួលសេចក្តី​រាយការណ៍​នេះ៕

XS
SM
MD
LG