ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​សម រង្ស៊ី ខឹង លោកហ៊ុន សែន រឿងព្រមសុខចិត្តចូលរួមជាសាក្សីក្នុងរឿងភ្នាល់ចូលស្រុកនៅថ្ងៃទី៩ វិច្ឆិកា


ទាញ​យក​ពី​តំណភ្ជាប់​ដើម

មេដឹកនាំក្រុមជំទាស់លោក​ សម រង្ស៊ី​​ ខឹងនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន​ សែន ដែលព្រមសុខចិត្តចូលរួមជាសាក្សីក្នុងរឿងភ្នាល់ជាមួយអ្នកធ្វើអត្ថាធិប្បាយគាំទ្ររដ្ឋាភិបាលម្នាក់​នៃក្រុមមួយហៅថាអង្គព្រោកប្រាជ្ញ ដែលថាលោកភ្នាល់ដាក់លុយ១លានដុល្លារ បើលោក​ សម រង្ស៊ី​​ ចូលមកស្រុកខ្មែរនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ ហើយលុយនោះនឹងប្រគល់ជូនលោក​ សម រង្ស៊ី​​ នៅក្នុងគុក​ បើលោក​ សម រង្ស៊ី​​ ឈ្នះ។ លោក​ សម រង្ស៊ី​​ ដែលមិនធ្លាប់អើពើនឹងការបបួលភ្នាល់នេះ បានអះអាងថា លោកមានបញ្ហាជាតិធំៗជា​ច្រើនត្រូវគិតគូ​ មិនមែនទៅរវល់ជាមួយរឿងគ្មានសារ:សំខាន់​ គិតរឿងលុយនិងល្បែងភ្នាល់ដែលលោកថាឥតប្រ​យោជន៍ថោកទាបនោះទេ។ លោក​ សម រង្ស៊ី​​ ប្រតិកម្មដូច្នេះ ក្រោយពេលលោក​ខាន់​ សុវណ្ណ បានបង្កើតគំនិតភ្នាល់ជាមួយលោក​ សម រង្ស៊ី​​ បើលោក​ សម រង្ស៊ី​​ ពិតជាចូលមកកាន់ប្រទេសកម្ពុជាពីការនិរទេសខ្លួននៅក្រៅប្រទេសមែន។ លោក​ សម រង្ស៊ី​​ ប្រកាសជាថ្មីនិងប្រើពាក្យគំរោះគំរើយខ្លះចំពោះលោកនាយករដ្ឋមន្ត្រីហ៊ុន​ សែន​ ហើយបញ្ជាក់ខ្លីៗថា លោកនឹងនៅតែវិលត្រឡប់ទៅកម្ពុជាវិញ នៅថ្ងៃ៩ខែវិច្ឆិកាដដែល ដោយគ្មានការរាថយទេ​ ទោះជាអាជ្ញាធរនិងលោកនាយករដ្ឋមន្ត្រីគំរាមចាប់លោកក្តី។ សូមស្តាប់កិច្ចសម្ភាសន៍តាមទូរស័ព្ទរបស់លោក​សុខ​ ខេមរា នៃ​VOA ជាមួយនឹងលោក​ សម រង្ស៊ី​​ ពីប្រទេសNew Zealand ដូចតទៅ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG