ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ ចំណេះដឹង​និង​បទ​ពិសោធន៍​ពី​កម្មវិធី«ដំណើរ​ទស្សនកិច្ច​ព័ត៌មាន»​នៅ​អាមេរិក


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ជា​រៀង​រាល់​ឆ្នាំ​ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​តែង​តែ​រៀបចំ​កម្មវិធី​ផ្លាស់​ប្តូរ​ការ​សិក្សា​ជា​ច្រើន​ដែល​មាន​ការ​ចូលរួម​ពី​សំណាក់​សិស្សា​នុសិស្ស​ បុគ្គលិក​ក្រុមហ៊ុន​នានា​ អ្នកដឹកនាំ អ្នកជំនាញ​និង​ស្ត្រី​អ្នក​ជំនួញ​ជា​ដើម ពី​ជុំវិញ​ពិភពលោក ​ដើម្បី​សិក្សា​ពី​ចំណេះដឹង​និង​ជំនាញ​នានា​ពី​សហរដ្ឋ​អាមេរិក។ ក្នុង​ចំណោម​កម្មវិធី​ទាំង​នោះ មជ្ឈមណ្ឌល​សារពត៌មាន​បរទេស​នៃ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​រៀបចំ​កម្មវិធី​ «ដំណើរ​ទស្សនកិច្ច​ព័ត៌មាន» ដែល​ផ្តោត​ទៅ​លើ​ប្រធានបទ «ចក្ខុវិស័យ​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក»​​ ហើយ​ដែល​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​១១ថ្ងៃ។ កម្មវិធី​នេះ​ជ្រើសរើស​អ្នក​ចូលរួម​ជា​អ្នកសារព័ត៌មាន​​អាជីព​មក​ពី​ប្រទេស​ចំនួន៦​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​ផង​ដែរ។ លោក​ នៅ វណ្ណារិន ដែល​ជា​អ្នក​យក​ព័ត៌មាន​របស់​​ VOA​ ​ផ្សាយ​ជា​ខេមរភាសា គឺ​ជា​អ្នក​ចូលរួម​ពី​ប្រទេស​កម្ពុជា​តែ​មួយ​រូប​គត់ ដែល​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ចូលរួម​ក្នុង​ដំណើរ​ទស្សនកិច្ច​ព័ត៌មាន​នេះ។ ថ្មីៗ​នេះ​ ក្នុង​ដំណើរ​ទស្សនកិច្ច​មក​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន​ដើម្បី​ជួប​ពិភាក្សា​ជាមួយ​អ្នក​រៀបចំ​គោល​នយោបាយ​ អ្នកស្រាវជ្រាវ បញ្ញាវ័ន្ត​និង​អង្គការ​ពាណិជ្ជកម្ម​នានា​របស់​អាមេរិក លោក​ នៅ វណ្ណារិន ឈាន​ចូល​ក្នុង​បន្ទប់​ផ្សាយ​របស់​VOA ហើយ​បាន​ផ្តល់​បទសម្ភាសន៍​ដល់​កញ្ញា លី វួចនា​នៃ ​VOA​ អំពី​ចំណេះ​ដឹង​និង​បទពិសោធន៍​ដែល​លោកទទួល​បាន​ពី​កម្មវិធី «ដំណើរ​ទស្សនកិច្ច​ព័ត៌មាន» នេះ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG