បេក្ខជនប្រឡងត្រូវបានរឹតបន្តឹងដោយពុំមាន ACU
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៩ សីហា ២០១៩ ត្រូវបានបញ្ចប់ ក្រោយដំណើរការរយៈពេល២ថ្ងៃពេញ។ នៅក្នុងឆ្នាំ២០១៩នេះ សិស្សានុសិស្សប្រមាណ ១១៧ ០០០ នាក់បានចូលរួមប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យ នៅតាមមណ្ឌលប្រឡងនានាទូទាំងរាជធានីខេត្តដែលមានចំនួន២០២មណ្ឌល។ ៦ឆ្នាំក្រោយកំណែទម្រង់ប្រព័ន្ធអប់រំ ដែលរាប់បញ្ចូលការរឹតបន្តឹងវិន័យក្នុងការប្រឡងបញ្ចប់វិទ្យាល័យថ្នាក់ទី១២ នៅឆ្នាំនេះ ពុំមានអ្នកអង្កេតការណ៍មកពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចូលរួមក្នុងការត្រួតពិនិត្យទៀតទេ។ តែក្រសួងអប់រំ បានពង្រាយក្រុមអប្បមាទ ជាក្រុមយុវជន ស្ម័គ្រចិត្ត ត្រួតពិនិត្យ និងអង្កេតការណ៍នៅតាមមណ្ឌលប្រឡង និងបន្ទប់ប្រឡង ឲ្យធ្វើការងារនេះជំនួសក្រុមមកពីអង្គភាព ACU វិញ។ ការរឹតបន្ដឹងការប្រឡងបែបនេះ ក្រសួងអប់រំ រំពឹងថា ទទួលបានបេក្ខជនដែលមានសមត្ថភាព ពោលគឺ «អ្នកចេះ ទើបជាប់»។ កញ្ញា ទុំ ម្លិះ រាយការណ៍លម្អិតពីរាជធានីភ្នំពេញ៕
កម្មវិធីនីមួយៗ
-
០៤ វិច្ឆិកា ២០២៤
អ្នកកាសែត លោក ម៉ិច ដារ៉ា ប្រកាសឈប់ធ្វើសារព័ត៌មាន