សេដ្ឋកិច្ចអន្តរជាតិភាគទី៥៖ «សេដ្ឋកិច្ចសហភាពអឺរ៉ុប»
សហគមន៍សេដ្ឋកិច្ចនិងនយោបាយនៃប្រទេសចំនួន២៨ សហភាពអឺរ៉ុបមានឥទ្ធិពលទាំងផ្នែកការទូត នយោបាយ និងសេដ្ឋកិច្ច។ ។ សហភាពអឺរ៉ុបជាទីផ្សាធំសម្រាប់ផលិតផលរបស់បណា្តប្រទេសជាច្រើន និងជាមជ្ឈមណ្ឌលវប្បធម៌ ប្រភពនៃបច្ចេកវិទ្យាថ្មីដែលជាមូលដ្ឋានរបស់ក្រុមហ៊ុនធំៗជាច្រើន។ ស្របពេលជាមួយគ្នា សេដ្ឋកិច្ចរបស់បណ្តាប្រទេសនៅក្នុងសហភាពអឺរ៉ុប ក៏មានបញ្ហាប្រឈមជាច្រើនដែលត្រូវដោះស្រាយ បន្ទាប់ពីមានវិបត្តសេដ្ឋកិច្ចពិភពលោកកាលពីឆ្នាំ២០០៨ និងវិបត្តិបំណុល ២០១០ និង២០១២មក។ សម្រាប់ភាគទី៥នៃកម្មវិធីសេដ្ឋកិច្ចអន្តរជាតិរបស់ VOA អ្នកនាង ទែន សុខស្រីនិត នៃ VOA បានសាកសួរលោក ហេង ឌីណា អ្នកជំនាញខាងសេដ្ឋកិច្ចមួយរូបនៅ រដ្ឋធានីវ៉ាស៊ីនតោន អំពីសក្តានុពលនៃសេដ្ឋកិច្ចសហភាពអឺរ៉ុប និងកត្តាប្រឈមនានា៕