អ្នកគាំទ្របក្សសង្គ្រោះជាតិក្រៅប្រទេសធ្វើបាតុកម្មនៅ តូក្យូ ដើម្បីសុំអន្តរាគមន៍ពីជប៉ុន
ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសនឹងជួបជុំគ្នាធ្វើបាតុកម្មធំមួយទៀត នៅទីក្រុង តូក្យូ ប្រទេស ជប៉ុន នៅថ្ងៃទី១២ ខែសីហា ដើម្បីទាមទារឱ្យជប៉ុនជួយស្តារលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជានិងសម្រួលដល់ការធ្វើមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំអតីតបក្សប្រឆាំង។ ពីរដ្ឋធានី វ៉ាស៊ីនតោន លោក ម៉ែន គឹមសេង នៃវីអូអេ បានសម្ភាសលោក ហៃ វណ្ណា ដែលជាអ្នករៀបចំបាតុកម្ម និងតំណាងស្ត្រីនៃគណបក្សសង្គ្រោះជាតិក្រៅប្រទេសគឺអ្នកស្រី ធិត គឹមហ៊ុន និងអ្នកស្រី ឈុន ស៊ូស៊ី ដែលធ្វើដំណើរពីសហរដ្ឋអាមេរិកទៅចូលរួម៕