ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ចសន្ទនា VOA៖ ពិធី​បុណ្យ​សព​របស់​ នួន ជា នៅ​ខេត្ត​ ប៉ៃលិន


កិច្ចសន្ទនា VOA៖ ពិធី​បុណ្យ​សព​របស់​ នួន ជា នៅ​ខេត្ត​ ប៉ៃលិន
សូម​រង់ចាំ
Embed

No media source currently available

0:00 0:07:13 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

បងធំ​ទី​២​នៃ​របប​ខ្មែរ​ក្រហមគឺ​ នួន ជា អាយុ ៩៣ ឆ្នាំ បាន​ស្លាប់​កាល​ពី​ថ្ងៃ​អាទិត្យ ក្នុង​ពេល​តុលាការ​ខ្មែរ​ក្រហម​ ដែល​ចូលរួម​ដោយ​អង្គការ​សហប្រជាជាតិ​ កាត់​ទោស​ឲ្យ​ជាប់​ពិរុទ្ធ​ពី​បទ​ឧក្រិដ្ឋ​ប្រឆាំង​នឹង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍។ ការ​ស្លាប់​របស់ នួន ជា មាន​ការ​ពិភាក្សា​ជា​ថ្មី​អំពី​អំពើ​ឃោរឃៅ ភាព​យុត្តិធម៌ អាថ៌កំបាំង​ប្រវត្តិសាស្ត្រ ក្នុង​របប​ដែល នួន ជា ទទួល​ខុសត្រូវ ក្នុង​ទសវត្សរ៍១៩៧០។ តែ​នៅ​ឯ​ស្រុក​ភូមិ​របស់​ នួន ជា ក្នុង​តំបន់​អតីត​ខ្មែរ​ក្រហម ក្នុង​ខេត្ត ប៉ៃលិន វិញ ក្រុមគ្រួសារ​របស់​សព​កំពុង​រៀបចំ​ពិធី​បុណ្យសព​តាម​ប្រពៃណី​ខ្មែរ។ ពិធី​បុណ្យ​សព​របស់ នួន ជា ត្រូវ​គេ​ដឹង​ថា​នឹង​ប្រព្រឹត្ត​ទៅ​នៅ​យប់​ថ្ងៃ​សុក្រ ខាង​មុខ​នេះ ក្នុង​វត្ត​មួយ​ជិត​ព្រំដែន​ខ្មែរ-ថៃ ក្នុង​ខេត្ត​ប៉ៃលិន។ លោក អូន ឆេងប៉រ នៃ VOA ដែល​បាន​ចុះ​ទៅ​ដល់​កន្លែង​រៀបចំ​បុណ្យ​សព​ដោយ​ផ្ទាល់​បាន​សន្ទនា​ជាមួយ​នឹង​លោក សុខ ខេមរា ដែល​ស្ថិត​នៅ​រដ្ឋធានី វ៉ាស៊ីនតោន អំពី​ស្ថានភាព​នៃ​ការ​រៀបចំ​ពិធី​បុណ្យ​សព​របស់​ នួន ជា​ នេះ៕

XS
SM
MD
LG