បទសម្ភាសន៍ VOA៖ ការិយាល័យស៊ើបអង្កេតសាលាក្តីខ្មែរក្រហមត្រូវបិទទ្វារ ពេលសំណុំរឿងចម្រូងចម្រាសមិនច្បាស់ថាបានជម្រះ
សាលាក្តីខ្មែរក្រហមដែលចូលរួមសហការដោយអង្គការសហប្រជាជាតិក្នុងប្រទេសកម្ពុជា បានបិទទ្វារការិយាល័យស៊ើបអង្កេតរបស់ខ្លួន ក្នុងពេលដំណើរការសំណុំរឿងសេសសល់លេខ ០០៣ និង ០០៤ ដ៏ចម្រូងចម្រាសកំពុងរង់ចាំការសម្រេចពីអង្គបុរេជំនុំជម្រះពិនិត្យសម្រេចថា តើត្រូវទម្លាក់ការចោទប្រកាន់ប្រឆាំងនឹងអតីតកម្មាភិបាលខ្មែរក្រហម៣នាក់បន្ថែមទៀត ឬក៏ត្រូវនាំខ្លួនទៅជម្រះទោសពីបទឧក្រិដ្ឋកម្មក្នុងទសវត្សរ៍១៩៧០ ដែលសហចៅក្រមស៊ើបអង្កេតជាតិនិងអន្តរជាតិ មានការខ្វែងគំនិតគ្នា។ លោក សុខ ខេមរា នៃ VOA បានធ្វើកិច្ចសម្ភាសន៍តាមទូរស័ព្ទជាមួយលោកនេត្រ ភត្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម៕