ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បណ្តា​មន្ទីរពេទ្យ​នៅ​តំបន់​ជនបទ​ក្នុង​សហរដ្ឋ​អាមេរិក ត្រូវការ​ជ្រើសរើស​បុគ្គលិក​ ជា​ជនបរទេស​កាន់តែ​ច្រើន


បណ្តា​មន្ទីរពេទ្យ​នៅ​តំបន់​ជនបទ​ក្នុង​សហរដ្ឋ​អាមេរិក ត្រូវការ​ជ្រើសរើស​បុគ្គលិក​ ជា​ជនបរទេស​កាន់តែ​ច្រើន
សូម​រង់ចាំ
Embed

No media source currently available

0:00 0:04:02 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

សហរដ្ឋ​អាមេរិក​ប្រឈម​នឹង​កង្វះខាត​អ្នកជំនាញ​ថែទាំ​សុខភាព ក្នុង​រយៈពេល​មួយ​ទសវត្ស​ខាងមុខ​ ដែល​រួម​ទាំង​គ្រូពេទ្យ​ផង​ដែរ ដល់​ទៅ១សែន​២ម៉ឺននាក់ នៅ​ត្រឹម​ឆ្នាំ២០៣០។ នេះ បើ​យោង​តាម​ទិន្នន័យ​របស់​សមាគម​មហាវិទ្យាល័យ​វេជ្ជសាស្រ្ត​អាមេរិក។ ដោយសារ​តែ​ចំនួន​ពលរដ្ឋ​អាមេរិកាំង​វ័យ​ចំណាស់ មាន​ការកើនឡើង វេជ្ជបណ្ឌិត​និង​គិលានុបដ្ឋាយិកា​ដែល​ជា​ជនចំណាក​ស្រុក កំពុង​ត្រូវការ​ជា​ចាំបាច់​នៅក្នុង​វិស័យ​ថែទាំ​សុខភាព ជាពិសេស​នៅ​តាម​តំបន់​ជនបទ​នានា​ ដែល​កំពុង​ប្រឈម​នឹង​កង្វះខាត​បុគ្គលិក​ទាំងនេះ។ ក៏ប៉ុន្តែ​លោក Ramon Taylorនៃ VOA បាន​រាយការណ៍​ថា ជំនួយ​ពី​អ្នកជំនាញ​ថែទាំ​សុខភាព​ទាំងនោះ​តែ​ឯកឯង មិន​អាច​ជួយ​បញ្ចប់​វិបត្តិ​ខ្វះ​បុគ្គលិក​នេះ​បាន​ទេ។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តី​ប្រែសម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG