បទសម្ភាសន៍ VOA៖ បាតុកម្មទាមទារលទ្ធិប្រជាធិបតេយ្យពេលលោក ហ៊ុន សែន នៅស្វីស
ក្នុងពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែបំពេញបេសកកម្មនៅប្រទេសស្វីស ដើម្បីចូលរួមកិច្ចប្រជុំរបស់អង្គការពាណិជ្ជកម្មពិភពលោក ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅសហគមន៍អឺរ៉ុប គ្រោងនឹងរៀបចំបាតុកម្មមួយដើម្បីទាមទារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលធ្វើឡើងនៅថ្ងៃសុក្រទី ៥ ខែកក្កដា ឆ្នាំ២០១៩។ កញ្ញា លឹម កណ្ណិការ ប្រធានចលនាយុវជនគាំទ្រគណបក្សសង្គ្រោះជាតិនៅទីក្រុងប៉ារីស ប្រទេសបារាំងនិងជាអ្នករៀបចំបាតុកម្មម្នាក់បានផ្តល់បទសម្ភាសដល់លោក ម៉ែន គឹមសេង នៃVOA៕