ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍VOA៖ ថ្នាក់ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​ជួប​អ្នកតំណាងរាស្រ្ត​សហភាព​អឺរ៉ុប​ពី​បញ្ហា EBA


ទាញ​យក​ពី​តំណភ្ជាប់​ដើម

គណៈប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​ជាមួយ​អ្នកតំណាងរាស្រ្ត​សហភាព​អឺរ៉ុប​កាលពី​ថ្ងៃពុធ និង​ថ្ងៃព្រហស្បតិ៍ ដើម្បី​ពន្យល់​ពី​វិធី​ក្នុងការ​ធ្វើ​ឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​រស់ឡើងវិញ។ គណៈ​ប្រតិភូ​នៃ​អតីត​គណបក្ស​ប្រឆាំង​នៅ​ប្រទេស​កម្ពុជា បាន​បញ្ជាក់​ពី​សារៈ​សំខាន់​នៃ​តួនាទី​របស់​​គណបក្ស​ប្រឆាំង​ជាពិសេស​គណបក្ស​សង្គ្រោះជាតិ​ក្នុងការធានា​ឱ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ។ លោក ម៉ែន គឹមសេង អ្នកយកព័ត៌មាន​នៃ VOAបាន​សម្ភាស​លោកស្រី មូរ សុខហួរ អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃព្រហស្បតិ៍​ក្នុង​ពេល​ដែល​លោកស្រី​ស្ថិត​នៅ​ក្នុង​ទីក្រុង​ប៊្រុចសែល ប្រទេស​ប៊ែលហ្សិក ពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​នេះ​និង​គោល​ជំហរ​របស់​អ្នកតំណាងរាស្រ្ត​សហភាព​អឺរ៉ុប​លើ​ឋានៈ​អនុគ្រោះ​ពន្ធ​សេដ្ឋកិច្ច៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG