ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ អ្នក​រួច​ជីវិត​រៀបរាប់​ពី​ការ​ជាប់​៦០ម៉ោង​ក្រោម​គំនរ​អគារ​បាក់​បែក


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក រស់ ស៊ីថា មកពី​ខេត្តព្រៃវែង ជា​អ្នករស់រាន​មាន​ជីវិត​ម្នាក់ ក្នុង​ចំណោម​ពីរ​នាក់​ចុងក្រោយ​ជាមួយ​នឹង​ក្មួយ​ប្រុស​របស់​លោក ដែល​ត្រូវ​បាន​ក្រុមសង្គ្រោះ​កាយ​យក​ចេញ​ពី​គំនរ​បែកបាក់ នៃ​ការដ្ឋាន​សំណង់​អគារ ដែល​បាន​បាក់​រលំ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ និង​ដែល​បាន​ផ្តាច់​ជីវិត​មនុស្ស ២៨នាក់ និង​របួស ២៦នាក់។ ក្រុម​អ្នកយកព័ត៌មានVOA គឺ​លោក អូន ឆេងប៉រ លោក ស៊ុន ណារិន និង​អ្នកនាង ខាន់ សុគុំមនោ បាន​ជួប​សន្ទនា​ជាមួយនឹង​លោក ស៊ីថា នៅ​ឯ​សាល​សង្គ្រោះ​បន្ទាន់​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ទី​ដែល​លោក​កំពុង​សម្រាក​ព្យាបាល ដើម្បី​ស្វែងយល់​ពី​ការជាប់ជិត​៦០​ម៉ោង​ក្រោម​គំនរ​បែកបាក់។ តទៅនេះ ជា​បទសម្ភាស​រវាង​លោក អូន ឆេងប៉រ ជាមួយ​នឹង​លោក រស់ ស៊ីថា៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG