ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ សារ​របស់​សម្តេច​សង្ឃ ដាឡៃ ឡាម៉ា ជូន​ជនភៀសខ្លួន


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នកស្រី Xiao Yu នៃ​ VOAផ្សាយ​ជា​ភាសា​ចិន និង​អ្នកស្រី Lhakpa Kyizom នៃ VOA ផ្សាយ​ជា​ភាសា​ទីបេ បាន​សម្ភាស​សម្តេចសង្ឃ ដាឡៃ ឡាម៉ា ទី ១៤ នៅ​ឯ​កុដ​របស់​ព្រះអង្គ​ក្នុង​ទីក្រុង Dharamsala ប្រទេស​ឥណ្ឌា​នៅ​មុន​ទិវា​ជនភៀសខ្លួន​ពិភពលោក។ នៅ​ថ្ងៃ​ទី១៧ ខែមិនា ឆ្នាំ១៩៥៩ សម្តេចសង្ឃ ដាឡៃ ឡាម៉ា ដែល​ពេល​នោះ​មាន​ព្រះជន្ម២៤​វស្សា​ បាន​រត់ភៀស​ព្រះ​កាយ​ចេញ​ពី​ប្រទេស​កំណើត​របស់​ព្រះអង្គ​ក្នុង​តំបន់​ទីបេ ដែល​ចិន​បាន​ឈ្លានពាន​កាល​ពី​ឆ្នាំ១៩៥០ ក្រោយ​មក​បាន​កាន់​កាប់ និង​ទាមទារ​អធិបតេយ្យ។ ប្រជាជន​ទីបេ​រាប់​ម៉ឺន​នាក់​បាន​រត់ភៀសខ្លួន​ដូច​សម្ដេចសង្ឃ ដាឡៃ ឡាម៉ា ដែរ។ ក្នុង​អំឡុងពេល​៦០​ឆ្នាំ​មក​នេះ សម្តេចសង្ឃ ដាឡៃ ឡាម៉ា បាន​ក្លាយ​ទៅ​ជា​មេដឹកនាំ​សាសនា​​ម្នាក់​ដែល​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​ពិភពលោក។ ប៉ុន្តែ​ដូច​ជា​ប្រជាជន​ទីបេ​ជាច្រើន​នាក់​ទៀត​ដែរ ព្រះអង្គ​មិន​មាន​លិខិត​ឆ្លង​ដែន​ទេ ហើយ​ព្រះអង្គ​អាច​ធ្វើ​ដំណើរ​បាន​ដោយ​ប្រើប្រាស់​ឯកសារ​សម្រាប់​ធ្វើ​ដំណើរ​ដែល​​រដ្ឋាភិបាល​ឥណ្ឌា​ចេញ​ឲ្យ​ប្រើប្រាស់។ ឯកសារ​ធ្វើ​ដំណើរ​ដែល​ចាស់​និង​មាន​ពណ៌​លឿង​មួយ​នោះ គឺ​ជា​ការ​រំឭក​ថា មាន​ជន​ព្រាត់ចាក​លំនៅ​ចំនួន៧១​លាន​នាក់​នៅ​ទូទាំង​ពិភពលោក ហើយ​ព្រះអង្គ​គឺ​ស្ថិត​ក្នុង​ចំណោម​ជន​ទាំង​នោះ។សម្ដេចសង្ឃ ដាឡៃ ឡាម៉ា ដែល​បច្ចុប្បន្ន​នេះ​មាន​ព្រះជន្ម​៨៤​វស្សា បាន​ចំណាយ​ពេល​ស្ទើរ​ពេញ​មួយ​ជីវិត​របស់​ព្រះអង្គ​និរទេស​ខ្លួន។ ព្រះអង្គ​បាន​មាន​ពុទ្ធដីកា​ជាមួយ​នឹង​ VOA អំពី​វិបត្តិ​ជនភៀសខ្លួន​ពិភពលោក គន្លឹះ​នាំ​ទៅ​រក​បរមសុខ ក៏​ដូចជា​អត្ថន័យ​នៃ​ពាក្យ​ថា«ផ្ទះ‍»ផងដែរ។ ពុទ្ធដីកា​របស់​ព្រះអង្គ​ត្រូវ​បាន​កែសម្រួល​ដើម្បី​អត្ថន័យ​និង​សង្ខេប​ដើម្បី​ភាព​ច្បាស់លាស់។ អ្នកស្រី ហុង ចិន្តា និង​លោក ប៉ូចរាសី ប្រែសម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG