ព្រះសង្ឃខ្មែរថា ពលរដ្ឋខ្មែរបានកសាងអត្តសញ្ញាណរឹងមាំនៅអាមេរិកតាមរយៈពុទ្ធសាសនា
ព្រះគ្រូចៅអធិការវត្តព្រះពុទ្ធរង្សី ព្រះតេជគុណបណ្ឌិត រ័ត្ន មុនី បានបញ្ជាក់ថាពលរដ្ឋកម្ពុជា បានកសាងអត្តសញ្ញាណជាតិខ្មែរនៅលើទឹកដីអាមេរិក ទោះបីជានៅឃ្លាតឆ្ងាយពីមាតុភូមិក្តី។ ព្រះតេជគុណមានថេរដីកាដូច្នេះដោយអះអាងយោងទៅលើការកសាងវត្តអារាម ដែលពុទ្ធបរិស័ទមានជំនឿមុតមាំក្នុងព្រះពុទ្ធសាសនា។ លោក សុខ ខេមរា នៃ VOA បានធ្វើកិច្ចសម្ភាសន៍ជាមួយព្រះតេជគុណ រ័ត្ន មុនី ដែលនិមន្តមកពីវត្តព្រះពុទ្ធរង្សី នៅទីក្រុង Philadelphia រដ្ឋ Pennsylvania នៅក្នុងបន្ទប់ផ្សាយរបស់ VOA ក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០១៩ អំពីការកសាងព្រះពុទ្ធសាសនា និងការប្រឈមនានានៅក្នុងសហរដ្ឋអាមេរិក៕