បទសម្ភាសន៍ VOA៖ អ្នកតស៊ូមតិបង្ហាញពីស្ថានភាពសិទ្ធិមនុស្សនិងសិទ្ធិការងារនៅកម្ពុជាដល់មន្ត្រីអាមេរិក
អ្នកតស៊ូមតិមួយរូបមកពីប្រទេសកម្ពុជាកំពុងបញ្ចុះបញ្ចូលមន្ត្រីអាមេរិកនៅក្រសួងការបរទេសនិងសភាដើម្បីធ្វើយ៉ាងណាឲ្យស្ថានភាពសិទ្ធិមនុស្សនិងសិទ្ធិការងារនៅក្នុងប្រទេសកម្ពុជាមានភាពប្រសើរឡើង ដើម្បីជៀសផុតពីការព្យួរប្រព័ន្ធអនុគ្រោះពន្ធ GSP។ នេះបើតាមការអះអាងរបស់លោក ឃុន ថារ៉ូ អ្នកសម្របសម្រួលនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពសិទ្ធិការងារនិងសិទ្ធិមនុស្ស (Central) ដែលបានថ្លែងប្រាប់ VOA ក្រោយពេលបានជួបមន្ត្រីអាមេរិកមួយចំនួន និងបន្តជំនួបផ្សេងៗទៀតក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក៕