ការកក់ទិញនំបញ្ចុកមានតម្លៃកើនឡើង ពេលមានការអំពាវនាវឲ្យហូបនំបញ្ចុកទូទាំងប្រទេស
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឲ្យសមាជិកគណបក្ស និងប្រជាជន ហូបនំបញ្ចុកនៅថ្ងៃអាទិត្យនេះ ដែលលោកហៅថាជា«នំបញ្ចុកសាមគ្គីជាតិ»។ នៅថ្ងៃនេះ អ្នកធ្វើនំបញ្ចុកមួយចំនួនក្នុងខេត្តកំពង់ធំ បានអះអាងថាការកក់នំបញ្ចុកសម្រាប់ថ្ងៃអាទិត្យនេះ មានការកើនឡើងគួរឲ្យកត់សម្គាល់ ហើយតម្លៃក៏ឡើងថ្លៃបន្តិចដែរ។ ពួកគេក៏ចង់ឃើញគណបក្សនយោបាយទាំងពីរ ត្រូវរ៉ូវគ្នា តាមរយ:ការបរិភោគនំបញ្ចុករួមគ្នា។ រាយការណ៍លម្អិតដោយលោក ស៊ុន ណារិន ពីខេត្តកំពង់ធំ៕