មេដឹកនាំព្រះសង្ឃខ្មែរជួបជុំគ្នានៅវត្ដមុនីសុតារាម ដើម្បីរកវិធីលើកស្ទួយពុទ្ធសាសនា
ព្រះសង្ឃខ្មែរនិងពុទ្ធបរិស័ទខ្មែរមកពីប្រទេសមួយចំនួន និងតាមបណ្តារដ្ឋនានាក្នុងសហរដ្ឋអាមេរិក បានបញ្ចប់មហាសន្និបាតសង្ឃលើកដំបូងនៅវត្តមុនីសុតារាម នៅរដ្ឋមីនីសូតា កាលពីថ្ងៃសុក្រ ជាមួយនឹងការតាំងចិត្តធ្វើកិច្ចការពង្រឹងពុទ្ធសាសនា និងជួយសហគមន៍រួមគ្នា ជាពិសេសការប្រកាសបង្កើតពុទ្ធិកសមាគមព្រះសង្ឃខ្មែរសហរដ្ឋអាមេរិកនិងរចនាសម្ព័នដឹកនាំព្រះសង្ឃ។ លោក សុខ ខេមរា និងលោក សាយ មុន្នី នៃ VOA រាយការណ៍អំពីរឿងនេះ ពីទីក្រុង Hampton រដ្ឋមីនីសូតា៕