ព្រះសង្ឃខ្មែរនៅសហរដ្ឋអាមេរិក ប្តេជ្ញាបន្តការប្រឹងប្រែងលើកស្ទួយព្រះពុទ្ធសាសនា
ព្រះសង្ឃខ្មែរមកពីប្រទេសមួយចំនួន និងតាមបណ្តារដ្ឋនានានៅសហរដ្ឋអាមេរិកបានមកជួបជុំគ្នានៅវត្ដមុនីសុតារាម រដ្ឋមីនីសូតា សហរដ្ឋអាមេិរក កាលពីថ្ងៃសុក្រ ដេីម្បីរកវិធីលេីកស្ទួយព្រះពុទ្ធសាសនា ដោយរួមទាំងការបង្កើតពុទ្ធិកសមាគមព្រះសង្ឃខ្មែរ-សហរដ្ឋអាមេរិកដ៏ធំមួយ។ ស្របពេលជាមួយគ្នានោះ ការជួបជំុគ្នានេះក៏ត្រូវបានធ្វើឡើងដើម្បីប្រារព្ធពិធីបុណ្យពិសាខបូជាផងដែរ។ លោក សុខ ខេមរា នៃវីអូអេ បានសម្ភាសព្រះតេជគុណភិក្ខុម៉ឹង សាង ព្រះគ្រូចៅអធិការវត្តមុនីសុតារាម រដ្ឋមីនីសូតា សហរដ្ឋអាមេរិក ព្រះតេជគុណបណ្ឌិតហុក សាវណ្ណ ព្រះគ្រូចៅអធិការមួយអង្គនៃទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា និងលោក ចែម ស៊ីធឿន ប្រធានគណៈកម្មការរៀបចំកម្មវិធីបុណ្យ អំពីកិច្ចខិតខំប្រឹងប្រែងនេះលើកស្ទួយព្រះពុទ្ធសាសនានៅសហរដ្ឋអាមេរិកនេះ។