បទសម្ភាសន៍ VOA៖ «បើចង់ធ្វើចំណាកស្រុកដោយលួចលាក់ កុំធ្វើឱ្យសោះ»
លោក ព្រហ្ម វណ្ណៈអាណន្ត អតីតជនរងគ្រោះនៃការជួញដូរកម្លាំងពលកម្មនៅលើទូកនេសាទថៃ បានលាតត្រដាងអំពើទាសភាពសម័យទំនើបដ៏សាហាវឃោរឃៅតាមរយៈសៀវភៅគំនូរមួយក្បាលរបស់លោកដែលនិពន្ធរួមគ្នាជាមួយអ្នកនាង Jocelyn Pederick ដែលមានចំណងជើងថា «The Dead Eye and The Deep Blue Sea» ឬ «ពិភពអន្ធការលើមហាសមុទ្រដ៏ធំល្វឹងល្វើយ»។ លោក សាយ មុន្នី នៃ VOA បានសម្ភាសន៍លោក ព្រហ្ម វណ្ណៈអាណន្ត នៅពេលដែលលោកធ្វើដំណើរមកផ្សព្វផ្សាយសៀវភៅរបស់លោកក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩៕