បទសម្ភាសន៍ VOA៖ ស្ថាបនិកខ្មែរវ័យក្មេងបង្កើតមនុស្សយន្តដោះមីននៅកម្ពុជានិងប្រទេសរងគ្រោះដោយសារមីន
លោក យិម ប្រសិទ្ធិរិទ្ធ ឬ រីឆាត យិម ជាសហគ្រិនវ័យក្មេងដែលបានបង្កើតមនុស្សយន្តដោះមីនដំបូងគេក្នុងពិភពលោក។ លោកត្រូវបានទស្សនាវដ្ដីហ្វប (Forbes 30 Under 30 2019) ចាត់ទុកជាសហគ្រិនជោគជ័យវ័យក្មេង ដែលមានអាយុក្រោម៣០ឆ្នាំប្រចាំឆ្នាំ២០១៩។ បន្ទាប់ពីបានបញ្ចប់ការសិក្សាផ្នែកវិស្វកម្មនៅប្រទេសកាណាដា សហគ្រិនវ័យ ២៥ ឆ្នាំរូបនេះ បានបង្កើតក្រុមហ៊ុនមួយដើម្បីផលិតម៉ាស៊ីនដោះមីន ដែលអាចប្រើជំនួសកម្លាំងមនុស្សដើម្បីរក្សាសុវត្ថិភាពរបស់អ្នកដោះមីន។ លោក រីឆាត បានផ្តល់បទសម្ភាសឲ្យកញ្ញា ទុំ ម្លិះ នៃ VOA ដើម្បីចែករំលែកពីដំណើរការសាងសង់ម៉ាស៊ីនដោះមីន ក្តីសង្ឃឹម និងការប្រឈមផ្សេងៗ៕